khmer eng
  • ឯកឧត្តម ឡាន់ ឆន ឯកឧត្តម ស៊ាក ឡេង ឯកឧត្តម ជឹម លាវ ឯកឧត្តម ស្លេះ ពុនយ៉ាមុីន បានអញ្ជើញចូលរួមក្នុងពិធីសម្ភោធអគារសិក្សាថ្មីនៃវិទ្យាល័យហេងសំរិន ចក ឃុំចកស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃសៅរ៍ ៥រោច ខែ បុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនិងថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥
    ឯកឧត្តម ឡាន់ ឆន អនុប្រធានក្រុមសមាជិកព្រឹទ្ធសភាភូមិភាគទី២ លេខាធិការគណៈកម្មការទី១០ព្រឹទ្ធសភា ឯកឧត្តម ស៊ាក ឡេង សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគ២ ឯកឧត្តម ជឹម លាវ សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគ២ ឯកឧត្តម ស្លេះ ពុនយ៉ាមុីន សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគ២បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សាថ្មី ១ខ្នង កម្ពស់២ជាន់ ស្មើនឹង១៧បន្ទប់ នៃវិទ្យាល័យ ហេង សំរិន ចក ស្ថិតនៅភូមិចំឡាក់ ឃុំចក ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយស នៃក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិការដ្ឋសភា ព្រឹទ្ធសភា រាជរដ្ឋាភិបាល ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវអភិបាលរងខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត លោកអភិបាលស្រុក កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋប្រមាណជាង៤០០០០នាក់៕


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តម សាយ បូរិន អញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធឆ្លងសាលាបុណ្យភូមិស្នាកណ្តាល និងសមិទ្ធផលនានា នៅខេត្តត្បូងឃ្មុំ
    thumbnail
     
    ឯកឧត្តម លី សារី​ អញ្ជើញចុះពិនិត្យមើលវឌ្ឍនភាពនៃការសាងសង់ព្រះវិហារ​ និងទីតាំងសាងសង់សាលារៀន​ ព្រមទាំង​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​សព​ប្រជាពលរដ្ឋ​ នៅស្រុក​ទឹក​ឈូ​ ​ខេត្ត​កំពត​
    thumbnail
     
    ឯកឧត្ដម សាន់ ឡាទីន អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំនៃការិយាល័យអប់រំគ្រូបង្រៀនខ្មែរអ៉ិស្លាមខេត្តក្រចេះ និងលោកគ្រូ អ្នកគ្រូ
    thumbnail
     
    ឯកឧត្តមបណ្ឌិត​ ម៉ុង​ ឫទ្ធី អញ្ជេីញទទួល​អាហារ​ពេលព្រឹក​ និង​ចែកជូន​ថវិកា​មួយចំនួន​ដល់​កុមារា​ កុមារី​ភៀសសឹក​ ​មកពី​ភូមិ​ព្រៃ​ចាន់​ និងភូមិ​ជោគជ័យ​ នៃខេត្ត​បន្ទាយ​មានជ័យ​
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ព្រឹទ្ធសភា ដឹកនាំគណៈប្រតិភូសភានៃព្រះរាជាណាចក្រកម្ពុជាចូលរួមសន្និសីទលើកទី៥ នៃបណ្តាញសភាចលនាមិនចូលបក្សសម្ព័ន្ធ (NAM PN)